ករណីឃាត់ សាច់ជ្រូក សាច់មាន់ និងគ្រឿងក្នុងជ្រូកចំនួន២៤០ គីឡូក្រាម នាំចូលពីប្រទេសវៀតណាម
ចេញ​ផ្សាយ ២៤ មេសា ២០១៩
241

ថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ កំលាំងនគរបាលប៉ុស្តព្រំដែនច្រករបៀងកំពង់ស្ពាន បានសហការជាមួយក្រុមអន្តរាគមន៍ខេត្ត និងការិយាល័យកសិកម្មក្រុងបាវិតបានឃាត់ សាច់ជ្រូក សាច់មាន់ និងគ្រឿងក្នុងជ្រូក ចំនួន ២៤០គីឡូក្រាម នាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់ ត្រង់ចំណុចច្រកកំពង់ស្ពាន និងច្រកអូវ៉ាង ហើយនគរបាលប៉ុស្តច្រកផ្លូវកំពង់ស្ពានបានប្រគល់អោយមន្រ្តីជំនាញចាត់ការតាមនីតិវិធីច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter