ថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយជំងឺប៉េស្តជ្រូក អាហ្វ្រិក នឹងវិធានការណ៍បន្ទាន់ទប់ស្កាត់ការឆ្លងរាលដាលជំងឺ ដែលអនុវត្តន៍តាមសារាចរណែនាំ សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការបិទការនាំចូលជ្រូកពីប្រទេសវៀតណាម ដោយមានការចូលរួមពី លោកប្រធានមន្ទីរកសិកម្មមន្ត្រីបសុពេទ្យខេត្ត ស្រុក-ក្រុង មន្ត្រីនីតិកម្មកសិកម្ម តំណាងសហគ្រាសផលិតចំណីសត្វ តំណាងក្រុមហ៊ុន CP ស្វាយរៀង លោកប្រធានសហគមន៍ចិញ្ចឹមជ្រូកខេត្ត។ សរុបវត្តមាន ៤១នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម