សកម្មភាពចុះពិនិត្យ ការទប់ស្កាត់ជ្រូកនាំចូលខុសច្បាប់ និងពង្រឹងការអនុវត្តន៍សារាចរណែនាំក្រសួងកសិកម្ម និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត
ចេញ​ផ្សាយ ០៦ ឧសភា ២០១៩
115

ថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ លោក ប៉ា សុភី អនុប្រធានការិយាលយ័ផលិតកម្ម និងបសុព្យាបាល លោកប្រធានការិ.កសិកម្មស្រុកស្វាយទាប លោកប្រធានការិ.កសិកម្មក្រុងបាវិត នឹងមន្ត្រីពេទ្យសត្វខេត្ត-ក្រុង-ស្រុក ទាំងពីរបានចុះពិនិត្យ ការទប់ស្កាត់ជ្រូកនាំចូលខុសច្បាប់ នឹងជួប សមត្ថកិច្ចឈរជើង តាមព្រំដែន ជាប់ប្រទេសវៀតណាមនៅក្នុងឃុំមនោរម្យ ស្រុកស្វាយទាប នឹងសង្កាត់ច្រកម្ទេស ក្រុងបាវិត ដើម្បីពង្រឹងការអនុវត្តន៍សារាចរណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត អោយកាន់តែមានប្រសិទ្ធិភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter