មន្ត្រីពេទ្យសត្វក្រុងបាវិត បានបញ្ឈប់ការដឹកសាច់មាន់ ៩៥គក្រ និងគ្រឿងក្នុងជ្រូក ៦៥គក្រ
ចេញ​ផ្សាយ ០៦ ឧសភា ២០១៩
90

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីបសុពេទ្យក្រុងបាវិតសហការជាមួយកម្លាំងអធិការក្រុងបាវិតបានឃាត់ឈ្មោះ ថោង នី ចាប់បានសាច់មាន់ ៩៥គក្រនិងគ្រឿងក្នុងជ្រួកចំនួន ៦៥គក្រ ដឹកចូលខុសច្បាប់ពីប្រទេសវៀតណាមនៅផ្លូវ ឯកឧត្តម ហ៊ុន ណេង ក្នុងនោះបានធ្វើកិច្ចសន្យាណែនាំបញ្ឈប់ការដឹកសាច់ខុសច្បាប់ចូលមកទៀតតែត្រូវដកហូតគ្រឿងក្នុងជ្រួក ៦៥គក្រ ខូចគុណភាពដុតកំទេចចោលតាមនីតិវិធីពេទ្យសត្វ សាច់មាន់ ៩៥គក្រ ប្រគល់អោយម្ចាស់វិញ។

ចំនួនអ្នកចូលទស្សនា
Flag Counter