ថ្ងៃសៅរ៍ ១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩:៤៥នាទី កម្លាំងប៉ុស្តនគរបាលការពារព្រំដែនបានសហការណ៍ជាមួយក្រុមបសុពេទ្យខេត្ត-ក្រុងធ្វើការឃាត់រថយន្តកូរ៉េចំណុះ 02,50តោន ពាក់ស្លាកលេខ ស្វ.រ 3 A,1466 ដឹកជ្រូករស់ចំនួន ២៥ក្បាល របស់ឈ្មួញឈ្មោះ ម៉ក់ ភើក ភេទប្រុស រស់នៅភូមិអូរតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប នាំចូលពីប្រទេសវៀតណាមនៅចន្លោះបង្គោលលេខ161-162 នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត នឹងឃាត់រថយន្ត 01 គ្រឿងទៀត ចំណុះ 02,50តោន ពាក់ស្លាកលេខ 3B,7362 បើកបរដោយឈ្មោះ ទី ទីលំនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នៅចំណុចភូមិស្វាយតាភ្លរ ឃុំបាសាក់ ស្រុកស្វាយជ្រំ។ សរុបលទ្ធផលបង្ក្រាបបានទាំង ពីករណីចំនួនជ្រូក ៤៥ក្បាល នឹងយកមករក្សាទុកនៅមន្ទីរកសិកម្ម ដើម្បីអនុវត្តវិធានបសុពេទ្យ នឹងនីតិវិធីនៃច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម