ថ្ងៃចន្ទ ១០កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ លោក ប្រធានមន្ទីរ លោក សាយ ពន្លឺមេត្តា អនុប្រធានការិយាល័យផលិតកម្ម បសុព្យាបាល លោក ចេង សំអឿន ប្រធានកសិកម្មស្រុកស្វាយជ្រំ បានចុះពិនិត្យ នឹងជួបពិភាក្សាជាមួយ លោកប្រធានប៉ុស្តនគរបាលការពារព្រំដែន ចំណុចស្រែបារាំង ភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ដើម្បីពង្រឹងការអនុវត្ត សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ទប់ស្កាត់ការនាំជ្រូក ចូលពីប្រទេសវៀតណាម។ កម្មវិធីទី០២ បានចុះពិនិត្យ ដំណាំស្រូវស្រាលដើមរដូវ របស់កសិករនៅជាប់ព្រំប្រទល់ដែនមានការដុះលូតលាស់ល្អមិនមានលេចចេញ នូវវត្តមានសត្វល្អិតចង្រៃ ឬជម្ងឺ យាយី គួរអោយកត់សំគាល់ឡើយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម