ថ្ងៃអង្គារ៍ ១២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៤:៣០ នាទីព្រឹក កម្លាំងអាវុធហត្ថស្រុកចន្ទ្រា បានល្បាតនឹងឃាត់ទុកនូវសាច់ជ្រូកចំនួន ២៣២ គ.ក្រ ពីឈ្មួញលួចនាំចូលខុសច្បាប់ពីប្រទេសវៀតណាមតាមច្រករបៀងអង្គរំដេញ នៅចំណុចភូមិតាដេវ ឃុំមេសថ្ងក ស្រុកចន្ទ្រា នឹងបានប្រគល់អោយក្រុមត្រួតពិនិត្យចរាចរសត្វខេត្ត ស្រុកចន្ទ្រា ដុតបំផ្លាញចោល នៅក្នុងបរិវេណការិយាល័យកសិកម្មស្រុក ដោយមានការអញ្ជើញចូលរួម ពីលោក ងួន រាំ អភិបាលស្រុក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម