ថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទបានចុះមកបំពេញការងារនៅខេត្តស្វាយរៀងរួមមាន៖
កម្មវិធីទី០១៖ សំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្ត្រី រាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង សរុបវត្តមាន ៨៣នាក់។
កម្មវិធីទី០២៖ ចុះពិនិត្យនឹងផ្តល់ការណែនាំបន្ថែមចំពោះការដាំបន្លែសុវត្ថិភាពរបស់កសិករ ឡឹក ប៊ុនធឿន នៅភូមិ ស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប គួរអោយកត់សំគាល់ គឺដាំដំណាំត្រសក់ទ្រើងលើផ្ទៃដី ៤,០០០ម៉ែត្រការ៉េ ចំនួន ០២វគ្គ ទទួលបានប្រាក់ចំណេញសរុប ១៥,០០០,០០០៛។ ផ្ទេរដីពីធ្វើស្រែមកដាំដំណាំបន្លែផ្គត់ផ្គង់ទីផ្សារនៅក្រុងបាវិត។
កម្មវិធីទី០៣៖ ចុះពិនិត្យ កសិដ្ឋានចិញ្ចឹមគោបំប៉ន នឹងកូនគោបង្កាត់ដោយសិប្បនិមិត្តចំនួន០៦ ក្បាលរបស់ឈ្មោះ សាវុធ នៅ ភូមិទាហ៊ានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
កម្មវិធីទី០៤៖ បានចុះពិនិត្យ ប្រពន្ធ័កសិកម្មចំរុះខ្នាតតូចជាលក្ខណៈគ្រួសាររបស់ កសិករ មៀច ខុន នៅភូមិត្រោក ឃុំឈើទាល ស្រុកស្វាយជ្រំ។