ថ្ងៃចន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ លោកប្រធានការិយាល័យកសិកម្មស្រុក មន្ត្រីពេទ្យសត្វស្រុក តំណាងក្រុមហ៊ុន NK Venture និង សមាជិកសហគមន៍កសិកម្មសាមគ្គីតាសួស ឃុំត្រស់ បានពិនិត្យការលក់គោបំប៉នយកសាច់ (តាមកិច្ចសន្យា) នៅភូមិតាសួស ឃុំត្រស់ ស្រុករមាសហែកកម្មវិធី(ASPIRE) ចិញ្ចឹមរយះពេល ០៤ខែជាលទ្ធផលទទួលបានដូចតទៅ៖
- សរុបចំនួនគោដែលសហគមន៍ទទួលបានពីក្រុមហ៊ុនសរុបចំនួន ១០ក្បាល ក្នុងនោះលក់បាន ១០ក្បាល
- ថវិកាសរុបដែលក្រុមហ៊ុននិងសហគមន៍លក់បាន = ១០,៧០០,០០០៛
- ថវិការបស់ក្រុមហ៊ុនផ្តល់អោយ = ៨,៣៥០,០០០៛
- ថវិកាដែលក្រុមហ៊ុន និងសហគមន៍ចំណេញបានសរុប = ២,៣៥០,០០០៛ ក្នុងនោះថវិកាដែលក្រុមហ៊ុនចំណេញ = ៨២២,៥០០៛ ស្មើរនឹង ៣៥% នៃប្រាក់ចំណេញសរុប។ ថវិកាដែលសមាជិកសហគមន៍ចំណេញបាន = ១,៥២៧,៥០០៛ ស្មើរនឹង ៦៥% នៃប្រាក់ចំណេញសរុប។ ចំណែកភូមិក្រសាំងឃុំក្រសាំង ស្រុករមាសហែកកម្មវិធី (ASPIRE) ជាលទ្ធផលទទួលបានដូចតទៅ៖
- ចំនួនគោដែលសហគមន៍ទទួលបានពីក្រុមហ៊ុនសរុប ១៥ក្បាល ក្នុងនោះលក់បាន ១៥ក្បាល
- ថវិកាសរុបដែលក្រុមហ៊ុន និងសហគមន៍លក់បាន= ១៨, ៣០០, ០០០៛
- ថវិការបស់ក្រុមហ៊ុនផ្តល់អោយ = ១៤, ៦៨០, ០០០៛
- ថវិកាដែលក្រុមហ៊ុន និងសហគមន៍ចំណេញបានសរុប ៣, ៦២០, ០០០៛ ក្នុងនោះ ថវិកាដែល
-
ក្រុមហ៊ុនចំណេញ ១, ២៦៧, ០០០៛ ស្មើរនឹង ៣៥% នៃប្រាក់ចំណេញសរុប ថវិកាដែលសមាជិកសហគមន៍ចំណេញបាន ២, ៣៥៣, ០០០៛ ស្មើរនឹង ៦៥% នៃប្រាក់ចំណេញសរុប។