ថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីក្រុមទប់ស្កាត់ចរាចរសត្វ (ជ្រូក) បានល្បាតតាមដាន ទប់ស្កាត់ការនាំជ្រូកចូលពីប្រទេសវៀតណាមខុសច្បាប់ នៅចំណុច ព្រំដែនតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ពុំមានជួបប្រទះបទល្មើសឡើយ
កម្មវិធីទី០២៖ លោកប្រធានមន្ទីរ នឹងលោកប្រធានកសិកម្មក្រុងបាវិត នឹងមន្ត្រីបច្ចេកទេសថ្នាក់ខេត្ត ក្រុង បានចុះពិនិត្យស្ថានភាពចរាចរ សត្វ នឹងជួបមន្ត្រីនគរបាលការពារព្រំដែន សង្កាត់ប្រាសាទ ក្រុងបាវិតដើម្បីពង្រឹងការទប់ស្កាត់សកម្មភាពលួចនាំចូលជ្រូកពីប្រទេសវៀតណាម
កម្មវិធីទី០៣៖ បានចុះពិនិត្យ នឹងផ្តល់ការណែនាំបច្ចេកទេសបន្ថែមដល់កសិករ សុខ វិសាល ក្នុងការដាំបន្លែសុវត្ថិភាព ដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណក់ទឹក នៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម