ថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១២:៣៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ នឹងផលិតកម្មសត្វ បានសហការជាមួយក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង និងមន្រ្តីបសុពេទ្យ, ការិ.កសិកម្មស្រុករំដួល បានល្បាតស្ទាក់ឃាត់និងចាប់រថយន្ត០១គ្រឿងមានស្លាកលេខភ្នំពេញ៣B ១៧៤៣ មានដឹកជ្រូករស់ចំនួន ៣៧ក្បាល នៅចំណុចកែងផ្លូវបំបែកឆ្ពោះទៅវត្តខ្ចាយ និងផ្សារកំពង់ចកក្នុង ឃុំស្វាយរំពារ ស្រុកស្វាយទាប ដែលដឹកចូលពីប្រទេសវៀតណាមតាមច្រករបៀងចំការអំពៅចន្លោះព្រំប្រទល់ភូមិមនោរម្យ, ឃុំមនោរម្យនិង ភូមិព្រៃតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ដឹកឆ្ពោះទៅកាន់ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយបទល្មើស និងវត្ថុតាងទាំងនោះបានយកទៅរក្សាទុកនៅមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដោយមានការចូលរួមពីមន្ត្រីអាវុធហត្ថស្រុករំដួល ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម