ថ្ងៃអាទិត្យ ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ លោកប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម, លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នឹងលោកប្រធានកសិកម្មស្រុកស្វាយជ្រំ បានចុះពិនិត្យវាយតម្លៃសកម្មភាពកសិករគោលដៅ ដើម្បីរៀបចំកម្មវិធីសម្រាប់ប្រតិភូអង្គការ ACIAR ធ្វើការវាយតម្លៃ សកម្មភាព ក្រោយពេលចប់អាណត្តិគម្រោង បន្សាំអាកាស់ធាតុ នៅសហគមន៍មូលដ្ឋាន (សាកល្បង )នៅខេត្តស្វាយរៀង ឆ្នាំ ២០១៣ ដល់បច្ចុប្បន្ន នៅ ឃុំស្វាយយា ឃុំស្វាយអង្គ នឹងឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ គួរអោយកត់សម្គាល់គឺ កសិករ ម៉ុក ពេញ នៅភូមិជៀសឬស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំបានដាំដំណាំ (ជីនាងវង ) លើផ្ទៃដី ៨០០ម២-១,០០០ម២ ដោយប្រើប្រាស់ទឹកតិច នឹងជីឡជីវឧស្មន័ លក់ផ្គត់ផ្គង់ទីផ្សារ គ្រប់រដូវក្នុងឆ្នាំ (បរិមាណពី ៣០-៤០គក្រ/មួយថ្ងៃ) ទទួលបានប្រាក់ចំណូលពី ៥០,០០០-៦០,០០០៛/ថ្ងៃ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម