ថ្ងៃអង្គារ៍ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា នឹងលើកទឹសដៅខែមិថុនា ឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្ត នៅសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តក្នុងឱកាសនោះ ឯកឧត្តមបានផ្តល់ការណែនាំលើវិធានការណ៍ជម្រុញផលិតកម្មកសិកម្ម, ការផលិតស្រូវរដូវវស្សាដែលនឹងឈានចូលមកដល់ នឹងជាពិសេសផ្តល់ការណែនាំជាគន្លឹះដល់សមត្ថកិច្ចពាក់ពន្ធ័តាមព្រំដែន អាជ្ញាធរស្រុក-ក្រុង អនុវត្តអោយបានហ្មឺងហ្មាត់តាមសេចក្តីណែនាំ របស់ខេត្តលេខ ០០២/ ១៩ សណន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នោះគឺត្រូវខិតខំទប់ស្កាត់អោយមានប្រសិទ្ធិភាពក្នុងការលួចនាំជ្រូករស់ នឹងផលិតផលជ្រូកចូលពីប្រទេសវៀតណាម ដោយស្មារតីទទួលខុសត្រូវខ្ពស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម