ថ្ងៃសៅរ៍ ១៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង០១ រំលងអាធ្រាត នគរបាលច្រកទ្វាតំបន់ព្រំដែនដូងអធិការ ដ្ឋាននគបាលស្រុករមាសហែក និងក្រុមត្រូតពិនិត្យចរាចរសត្វខេត្ត ប្រធានកសិកម្មស្រុករមាសហែក បានសហការ ស្ទាក់ចាប់រ៉ឺម៉ក ម៉ូតូ០២គ្រឿង ដឹកកូនជ្រូកចំនួន ១៥០ក្បាល នាំចូលខុសច្បាប់ តាមភ្លឺស្រែក្នុងភូមិតាសួស ឃុំដូង ស្រុករមាសហែក ដែលមានម្ចាស់ និងអ្នកដឹកឈ្មោះមានដូចខាងក្រោម៖
- ឈ្មោះ ង្វៀង ថាន់ ជនជាតិវៀតណាម នៅភូមិមែនតូវ ឃុំវៀងយើយ ស្រុកចូវថាញ់ ខេត្តតៃនិញ ជាម្ចាស់សត្វ
- អ៊ុ ចំរើន និង មាស ណានជន ជាតិខ្មែរ រស់នៅភូមិដូង ឃុំដូង ស្រុករមាសហែក ជាម្ចាស់រ៉ឺម៉ក
- វត្ថុតាងរក្សាទុកនៅប៉ុស្ត៍ច្រកទ្វាតំបន់ព្រំដែនដូងដើម្បីធ្វើអនុវត្តតាមនិតិវិធីនៃច្បាប់
បញ្ជាក់៖ កូនជ្រូកទាំង ១៥០ក្បាល មានលិខិតបញ្ចាក់សុខភាពរបស់ពេទ្យសត្វវៀតណាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម