ថ្ងៃសៅរ៍ ១៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ, មន្ត្រីបសុពេទ្យខេត្ត, លោកអនុប្រធានកសិកម្មស្រុកស្វាយជ្រំ បានចុះពិនិត្យស្រាវជ្រាវចំណុចដែលសង្ស័យមានការលួចនាំជ្រូកចូល នៅចន្លោះ បង្គោលព្រំដែនលេខ 253-1, ព្រំដែនខេត្តស្វាយរៀង នឹងខេត្តព្រៃវែង ជាប់ព្រែកព្រំដែនកម្ពុជា-វៀតណាម នៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ នឹងបានផ្ដល់ព័ត៌មានដល់សមត្ថកិច្ច នគរបាល យោធា ការពារព្រំដែនដើម្បី ជួយសហការណ៍ទប់ស្កាត់ការលួចនាំចូលជ្រូក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម