ថ្ងៃអាទិត្យ ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១:១០នាទីយប់ ក្រុមត្រួតពិនិត្យចរាចរសត្វខេត្តបានសហការជាមួយកងរាជអាវុធហត្ថស្រុករមាសហែកឃាត់បានរថយន្តមួយគ្រឿងម៉ាកតូយូតា ដឹកកូនជ្រូកសរុប ៥៤ក្បាល ដែលនាំចូលខុសច្បាប់ពីប្រទេសវៀតណាម នៅត្រង់ចំណុចភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ។ មធ្យោបាយ នឹងកូនជ្រូកត្រូវបានយកមករក្សាទុកនៅមន្ទីរកសិកម្ម និងអនុវត្តន៍តាមនីតិវិធីបសុពេទ្យ នឹងច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម