ថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦:៣០នាទី ក្រុមត្រួតពិនិត្យ ទប់ស្កាត់ចរាចរសត្វខុសច្បាប់ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្ត ដឹកនាំដោយលោក ប៉ែន ចន្ធី ប្រធានការិយាល័យ បានល្បាតស្ទាក់ចាប់រថយន្ត ម៉ាកសាំងយ៉ុង ចំនួន ០១គ្រឿង ស្លាកលេខ កំពង់ចាម 2 A 4379 ដឹកជ្រូករស់ខុសច្បាប់ពីប្រទេសវៀតណាម ចំនួន ២០ក្បាល នៅចំណុចភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ។ វត្ថុតាង នឹងសត្វបានរក្សាទុកនៅមន្ទីរកសិកម្មដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម