ថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាល ខេត្តបានបើកកិច្ចប្រជុំផ្សព្វផ្សាយនឹង ពង្រឹងការអនុវត្តន៍ស្មារតីសារាចរណែនាំលេខ ២៣២ សរណន ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ នឹងសេចក្តីណែនាំលេខ ០០២សណន របស់រដ្ឋបាលខេត្តស្វាយរៀង ស្តីពីវិធានការណ៍បន្ទាន់ដើម្បីត្រួតពិនិត្យ នឹងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺប៉េស្តជ្រូកអាហ្វ្រិក នៅសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គឹម សុន រដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ ឯកឧត្តម សុខ រស់ អភិបាលរងខេត្ត លោក ហ៊ល ដាវុន អគ្គនាយករងនៃអគ្គនាយកដ្ឋាន សុខភាពសត្វ នឹងផលិតកម្មសត្វ នឹងតំណាងកងកម្លាំងទាំង ០៣ប្រភេទ មន្ទីរនានា នឹងលោកអភិបាលក្រុង ស្រុក មន្ត្រីបសុពេទ្យខេត្ត ស្រុក ចូលរួមសរុប ៥៣នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម