ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម សុខ រស់ អភិបាលរងខេត្ត នឹងលោកប្រធានមន្ទីរកសិកម្មខេត្ត លោកអភិបាលស្រុកកំពង់រោទិ៍ បានចុះពិនិត្យការភ្ជួររាស់ នឹងផ្តល់ការណែនាំ ដល់កសិករធ្វើការជួសជុលភ្លឺស្រែ ព្រោះស្រូវស្រាលដើមរដូវ ត្រូវនៅជិតប្រភពទឹក ដើម្បីអាចអន្តរាគមន៍បូមទឹកសង្គ្រោះ ស្រូវពេលជួបការរាំងស្ងួត នាពេលខាងមុខ នឹងជម្រុញការប្រើប្រាស់ពូជស្រូវស្រាល ស្រូវកណ្តាល តាមតម្រូវការទីផ្សារ នៅភូមិ អូរដូនអាម ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម