មន្ត្រីពេទ្យសត្វស្រុករមាសហែក បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលស្រុក ឃុំ ឃាត់បានម៉ូតូដឹកជ្រូកចំនួន ០៦ក្បាល
ចេញ​ផ្សាយ ០៥ កក្កដា ២០១៩
263

ថ្ងៃអង្ការ៍ ១៥កើត ខែជេស្ឋ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៤:៥០នាទី នៅចំនុច ភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង

មន្រ្តីពេទ្យសត្វស្រុករមាសហែក បានសហការ ជាមួយប៉ុស្តិ៍រដ្ឋបាលឃុំអង្គប្រស្រែ នៃកម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែក ខេត្តស្វាយរៀង និងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាតំបន់ព្រំដែនដូង បានឃាត់ម៉ូតូដឹកជ្រូកចំនួន ០៦ក្បាលរបស់ឈ្មោះដូចខាងក្រោម៖

១) ឈ្មោះ ប្រឹង កុន ភេទ ប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិតាត្រាវឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង

២) ឈ្មោះ អ៊ិន វឹង ភេទប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិរោងស្នោ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែកខេត្តស្វាយរៀង

៣) ឈ្មោះ ពៅ សារឿន ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិត្រពាំងស្គន់ចាស់ ស្រុករមាសហែក ខេត្តស្វាយរៀង (ដឹកស៊ីឈ្នួលអោយឈ្មោះអ៊ិន  វឹង) ដែលដឹកចេញពីប្រទេសវៀតណាមចូលមកភូមិអង្គុញ ឃុំដូង ស្រុករមាសហែក។ បច្ចុប្បន្នសត្វជ្រូកចំនួន០៦ក្បាលនិងម៉ូតូ០៣គ្រឿងបានយកទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលច្រកទ្វាតំបន់ព្រំដែនដូង  ដើម្បីអនុវត្តន៏តាមនីតិវិធីនៃច្បាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter