ថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្រុមត្រួតពិនិត្យ ទប់ស្កាត់ចលនាសត្វខេត្តសហការជាមួយក្រុមការងារនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានល្បាតនឹងឃាត់ទុកនូវម៉ូតូរឺម៉ក ០១គ្រឿង ដឹកជ្រូកពីប្រទេសវៀតណាមដោយខុសច្បាប់ចំនួន ០៩ ក្បាល នៅចំណុចសត្តឃាតដ្ឋានជីភូ សង្កាត់ព្រៃអង្គូញ ក្រុងបាវិត។ វត្ថុតាង នឹងសត្វបានយកមករក្សាទុក នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម