ថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងខណ្ឌ ផ្នែក សង្កាត់រដ្ឋបាលជលផលស្រុកស្វាយទាបបានល្បាតតាមដាន ចំណុចអភិរក្ស ទន្លេវៃគោ ក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ស្រុកស្វាយទាប បានជួបប្រទះសកម្មភាព នឹងឃាត់ទុក នូវឧបករណ៍នេសាទដែលគ្មានលិខិតអនុញ្ញាតិ នូវអួនអូសប្រវែង ១៥០ម៉ែត្រ ក្រឡា១,៥សម នឹងបានយកមករក្សាទុកនៅខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម