ថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ការិយាល័យកសិកម្មក្រុងបាវិត បានបើកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយជំងឺប៉េស្តជ្រួកអាហ្រ្វិកដល់អាជីវករកាប់ជ្រួកនៅផ្សារជីភូរ នៅឡសត្តឃាតដ្ឋានជីភូ។ សមាសភាពចូលរួមមានដូចខាងក្រោម៖
១) សុខ សុទ្ធាវុធ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វ.រ និងជាប្រធានអង្គប្រជុំ
២) លោក ប៉ែន ចាន់ធី ប្រធានការិ.ផលិតកម្មនិងបសុព្យាបាល និងមន្ត្រីពេទ្យសត្វខេត្ត
៣) លោក ប្រាជ្ញ សាឡន ប្រធានការិ.កសិកម្មក្រុងបាវិត និងមន្រ្តីពេទ្យសត្វក្រុង
៤) មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃអង្គុញ និងច្រកម្ទេស និងលោកជំទប់ទី១សង្កាត់ច្រកម្ទេស
៥) អាជីវករចូលរួមសរុប ១៦នាក់ស្រី ០៦នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម