មន្ត្រីប៉ុស្តិ៍នគរបាលព្រំដែន សហការជាមួយមន្ត្រីពេទ្យសត្វ បានឃាត់ម៉ូតូចំនួន០២គ្រឿង ដឹកជ្រូករស់០៤ក្បាល ពីប្រទេសវៀតណាមខុសច្បាប់
ចេញ​ផ្សាយ ០៥ កក្កដា ២០១៩
117

ថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៩:៤០នាទីយប់ មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វាតំបន់ព្រំដែនដូង អធិការនគរបាលស្រុករមាសហែក និងសមត្ថកិច្ចគយចល័តច្រកទ្វារតំបន់ព្រំដែនដូង បានសហការក្រុមត្រូតពិនិត្យចរាចរសត្វការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានឃាតម៉ូតូម៉ាក YAMAHA Sirius និង Wave S ចំនន០២គ្រឿង មានដឹកជ្រូករស់០៤ក្បាល ដឹកចេញពីប្រទេសវៀតណាមខុសច្បាប់ ធ្វើចរាចរនៅចំណុចភូមិពោន ឃុំដូង ស្រុករមាសហែក។ ក្រុមការងារបានឃាត់ នឹងយកវត្ថុតាងជ្រូករស់០៤ក្បាល និងម៉ូតូ០២គ្រឿង រក្សាទុកនៅប៉ុស្តិ៍នគរបាល ច្រកទ្វាតំបន់ព្រំដែនដូង ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់បសុពេទ្យ និងបានយកវត្ថុវិភាគ និងធ្វើវិធានជីវសុវត្ថភាពលើសម្ភារកន្លែងស្តុក។

ចំនួនអ្នកចូលទស្សនា
Flag Counter