ថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ នឹង លោក នេត គក នាយសង្កាត់រដ្ឋបាលព្រៃឈើរមាសហែក នឹងមន្ត្រីបច្ចេកទេសខេត្តស្រុក បានចុះពិនិត្យ នឹងផ្តល់ការណែនាំបច្ចេកទេស ,ព្រមទាំងផ្តល់ពូជកូនឈើពហុប្រយោជន៍ ឈើហូបផ្លែ ( គ្រញូង ដូង ស្វាយចន្ទីរ ស្វាយកែវរមៀត នឹងពូជខ្នុរ ) ដល់គ្រួសារយោធាពលី ពិការ ក្នុងមួយគ្រួសារទទួលបានចំនួន ៣០ដើម ដើម្បីដាំតាមគ្រួសារ នៅក្នុងតំបន់ភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម