ថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ក្រុមអន្តរាគមន៍បសុព្យាបាល ចំនួន ០២ក្រុមបានចុះបាញ់ថ្នាំសំលាប់មេរោគប្រើប្រាស់ TH4 នៅតាមទ្រុងជ្រូក របស់ប្រជាពលរដ្ឋ ក្នុងភូមិជាប់ព្រំប្រទល់ប្រទេសវៀតណាម ក្នុងស្រុកចំនួន០២ (ស្រុកស្វាយជ្រំ, ស្រុករមាសហែក) ជាលទ្ធផលសម្រេចបានដូចខាងក្រោម៖
- ចំនួនគ្រួសារសរុប = ១១៣គ្រួសារ ស្មើ១១៣ទ្រុងជ្រូក
- ចំនួនភូមិ ០២ភូមិ ០៣ឃុំ ០២ស្រុក (០៣ភូមិ ឃុំអង្គប្រស្រែស្រែ + ០៥ភូមិ ឃុំដូង ស្រុករមាសហែក និង ភូមិសូ ឃុំដូនសរ ស្រុកស្វាយជ្រំ) និងបានយកវត្ថុវិភាគសត្វជ្រូកចំនួន ០៣សំណាកទៅមន្ទីពិសោធន៍
- បានចែកថ្នាំជូនប្រជាពលរដ្ឋដើម្បីប្រើប្រាស់តាមគ្រួសារ ។
- បន្តតាមដានស្ថានភាពជម្ងឺ ជ្រូកនៅទូទាំងខេត្ត មិនទាន់មានលេចចេញគួរអោយកត់សំគាល់ឡើយ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម