ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្រុមមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វនឹងផលិតកម្មសត្វចូលរួមប្រជុំ ធ្វើបទបង្ហាញអំពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ដល់មន្ត្រីបសុពេទ្យខេត្ត ស្រុក ក្រុង នៅការិយាលយ័ផលិតកម្ម បសុព្យាបាលខេត្ត វត្តមានចូលរួម សរុប ២២នាក់ ស្រី ០២នាក់។ មន្ត្រីបសុពេទ្យស្រុករមាសហែក បានចុះផ្សព្វផ្សាយ នឹងបាញ់ថ្នាំ ធ្វើជីវសុវត្ថិភាព តាមទ្រុងជ្រូក នៅតាមភូមិព្រៃរលួស ភូមិសម្លឆៅ ឃុំចន្ត្រី ស្រុករមាសហែក ជាប់ព្រំប្រទល់ខេត្តព្រៃវែង សរុប ៧៧គ្រួសារ/ទ្រុង នឹងជ្រូកសរុប ១៩៤ក្បាល។ ព្រមទាំងចែកថ្នាំ TH4 ដល់ ០៥គ្រួសារ សម្រាប់ប្រើប្រាស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម