ក្រុមការងារពេទ្យសត្វខេត្ត ការិ.កសិកម្មស្រុកនឹងភ្នាក់ងារពេទ្យសត្វភូមិ បានចុះអនុវត្តន៍ វិធានជីវសុវត្ថិភាព បាញ់ថ្នាំសំលាប់មេរោគ ទប់ស្កាត់ជំងឺ
ចេញ​ផ្សាយ ០៥ កក្កដា ២០១៩
162

ថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩

ក្រុមការងារពេទ្យសត្វខេត្ត ការិ.កសិកម្មស្រុកនឹងភ្នាក់ងារពេទ្យសត្វភូមិ បានចុះអនុវត្តន៍ វិធានជីវសុវត្ថិភាព បាញ់ថ្នាំសំលាប់មេរោគ ទប់ស្កាត់ជំងឺ ឆ្លងសត្វតាមភូមិ ចំនួន០៤ ក្នុងឃុំចន្ត្រី ស្រុករមាសហែក ជាឃុំមានភូមិសាស្ត្រជាប់ព្រំប្រទល់ខេត្តព្រៃវែង ជាលទ្ធផលសម្រេចបាន៖

- ចំនួនគ្រួសាររងប៉ះពាល់សរុប = ២៩គ្រួសារ

- សរុបចំនួនជ្រូក ២៥០ក្បាល (កំពុងចិព្ចឹាម)

- សរុបជ្រូកឈឺ ៨៧ក្បាល ងាប់ ២៩ក្បាល ក្នុងនោះ ភូមិត្រពាំងតុំ = ០៤គ្រួសារ និងចំនួនជ្រូក ៣៧ក្បាល

- ជ្រូកឈឺសរុប ១៥ក្បាល ងាប់ ០៧ក្បាល ក្នុងនោះភូមិត្រពាំងធ្លកជើង = ២១គ្រួសារ និងចំនួនជ្រូក ៤៩ ក្បាល

- ជ្រូកឈឺសរុប ១៤ក្បាល ងាប់ ០៦ក្បាល ក្នុងនោះភូមិត្រពាំងធ្លកត្បូង = ០៤គ្រួសារ និងចំនួនជ្រូក ៣៣ក្បាល

- ជ្រូកឈឺសរុប ១២ក្បាល ងាប់ ០៤ក្បាល ក្នុងនោះភូមិត្រពាំងពោន = ១១គ្រួសារ និងចំនួនជ្រូក ១៣១ ក្បាល

- ជ្រូកឈឺសរុប ៤៦ក្បាល ងាប់ ១២ក្បាល

- បាញ់ថ្នាំសំលាប់មេរោគបាន ២៩គ្រួសារ/ទ្រុង

- ចែកថ្នាំសំលាប់មេរោគបាន ៥៨គ្រួសារ ។

* តាមការសន្និដ្ឋានជា ( បឋម)  ជ្រូកឈឺមានរោគសញ្ញា គ្រុនក្តៅ មិនស៊ីចំណី មិនមានចេញស្លាកស្នាមលើស្បែក រយៈពេល៣-៤ថ្ងៃងាប់ ។

+ ក្រុមការងារពេទ្យសត្វខេត្ត បានយកសំណាកឈាមជ្រូក ចំនួន ០៣សំណាក/ក្បាល នៅភូមិ ត្រពាំងធ្លក ឃុំចន្រ្តី ទៅមន្ទីរពិសោធន៍ នៅភ្នំពេញមន្ទីរបានកំពុងធ្វើការអបរំ ផ្សព្វផ្សាយ នឹងតាមដានស្ថានភាពជំងឺជ្រូក ព្រមទាំងចាត់វិធានការណ៍អនុវត្តន៍វិធានបសុពេទ្យ អោយបានទាន់ពេល។

ចំនួនអ្នកចូលទស្សនា
Flag Counter