ថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ លោកនាយសង្កាត់ព្រៃឈើរមាសហែក នឹងមន្ត្រីកសិកម្មស្រុកបានចុះពិនិត្យទីតាំង នឹងរៀបចំកូនឈើគ្រប់ប្រភេទចំនួន ៣,៥០០ដើម ដើម្បីត្រៀមប្រារព្ធពិធីបុណ្យរុក្ខទិវា (ថ្នាក់ខេត្ត) លើផ្ទៃដីជាង ០១ហិកតា ស្ថិតនៅវត្តជ្រៃធំ ភូមិជ្រៃក្តោង ឃុំជ្រៃធំ ស្រុករមាសហែក នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម