ថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ពិធីរុក្ខទិវា (ថ្នាក់ខេត្ត) បានដំណើរការប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ រស់ អភិបាលរងខេត្ត ដោយមានការចូលរួមពីលោកប្រធានមន្ទីរតំណាងមន្ទីរនានាជុំវិញខេត្ត លោកនាយខណ្ឌ ផ្នែក សង្កាត់ នឹងមន្ត្រីរដ្ឋបាលព្រៃឈើស្វាយរៀង លោកអភិបាលរងស្រុក, អង្គភាពនានាជុំវិញស្រុក ឃុំ នឹងព្រះសង្ឃ សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមសរុប ៥៥០នាក់ ព្រមទាំងដាំកូនឈើរយៈពេលវែង ចំនួន ៣,១៥០ដើម លើផ្ទៃដី ជិត ០២ហិកតា នឹងផ្តល់កូនឈើ ចំនួន ៣៥០ដើមដល់អ្នកចូលរួមក្នុងពិធី ស្ថិតនៅវត្តជ្រៃ ភូមិជ្រៃក្តោង ឃុំជ្រៃធំ ស្រុករមាសហែក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម