សកម្មភាពការចុះបំពេញការងាររបស់ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្តស្វាយរៀង
ចេញ​ផ្សាយ ០១ សីហា ២០១៩
102

ថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានការិយាលយ័ផលិតកម្ម បសុព្យាបាល លោកអភិបាលរងស្រុកទាំង០២ លោកទីប្រឹក្សាកម្មវិធី បានអមដំណើរ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ ចុះបំពេញការងារ នៅខេត្តស្វាយរៀង ទទួលបានលទ្ធផលដូចតទៅ៖

-កម្មវិធីទី១៖ ពិនិត្យ ស្វែងយល់ នឹងសំណេះសំណាលជាមួយក្រុមបណ្តុំដាំផ្សិតចំបើង នឹងផលិតមេផ្សិត ដែលមានសមាជិកចំនួន ០៨នាក់ នៃសហគមន៍កសិកម្មទងធ្លករីកចំរើន ក្នុងភូមិស្នាយគ្រាង ឃុំធ្លក ស្រុកស្វាយជ្រំ

-កម្មវិធីទី២៖ ពិនិត្យទីវាល ស្ថានភាពតំបន់រាំងស្ងួត នឹងជួបសំណេះសំណាល នឹងប្រគល់ស្រូវពូជ (ផ្ការំដួល) ចំនួន ៣,២០០គក្រ ដល់សមាជិកសហគមន៍កសិកម្មព្រៃរបើស ភូមិព្រៃរបើស ឃុំស្វាយតាយានស្រុកកំពង់រោទិ៍ ចំនួន ៥០គ្រួសារ (កម្មវិធី ASPIRE)

-កម្មវិធីទី៣៖ ចុះពិនិត្យការចិញ្ចឹមជ្រូកចំនួន ២១ក្បាល របស់លោកស្រី តឹក សារ ប្រធានសហគមន៍ កសិកម្មនៅភូមិអង្គសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ

-កម្មវិធីទី៤៖ ពិនិត្យសកម្មភាព បស្សុទ្ធពូជស្រូវ ការរៀបចំសំណាប នឹងការចិព្ចឹមត្រី របស់ស្ថានីយ៍ស្រាវជ្រាវ បណ្តុះបណ្តាលគោកត្រប់ ឃុំឈើទាល ស្រុកស្វាយជ្រំ។

ចំនួនអ្នកចូលទស្សនា
Flag Counter