ថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោកស្រី ពៅ ធីតា អនុប្រធានមន្ទីរ លោកស្រីប្រធាន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ នឹងលោកប្រធានកសិកម្មស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ ស្រុកស្វាយទាប បានអមដំណើរ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ នឹងប្រតិភូបានចុះពិនិត្យវាយតម្លៃ ការរាំងស្ងួត នឹងផលប៉ះពាល់លើដំណាំស្រូវ ព្រមទាំងបានផ្តល់ស្រូវពូជផ្ការំដួល ចំនួន ៣,២០០គក្រ ជូនកសិករ ចំនួន ៥០គ្រួសារ នៅភូមិដកពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។ កម្មវិធីទី២៖ ពិនិត្យសកម្មភាពដំណាំរួមផ្សំនឹងសាកវប្បកម្ម នៅឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ នឹងភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម