សកម្មភាពអបរំ ផ្សព្វផ្សាយ តាមដាន ទប់ស្កាត់ ជំងឺប៉េស្តជ្រូកអាហ្វ្រិក ASF
ចេញ​ផ្សាយ ០២ សីហា ២០១៩
338

ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ស្ថានភាពជំងឺ នឹងសកម្មភាពអបរំ ផ្សព្វផ្សាយ តាមដាន ទប់ស្កាត់ ជំងឺប៉េស្តជ្រូកអាហ្វ្រិក ASF មានដូចតទៅ៖ សរុបជ្រូកងាប់ដោយជំងឺ ៩៥ក្បាល (ភូមិឬស្សីជួរត្បូង ៩១ក្បាល ភូមិឬស្សីជួរជើង ០៤ក្បាល) ក្នុងនោះ ដុតកំទេចចោល ២៨ក្បាល ជ្រូកនៅសល់ក្នុងទ្រុងសរុប ៥៣ក្បាល (កូនជ្រូកកើតថ្មីចំនួន ៣៥ក្បាល) ជារួមស្ថានភាពជំងឺជ្រូកមានភាពស្ងប់ស្ងាត់ សត្វឈឺ ០ក្បាល សត្វងាប់ ០ក្បាល។

-ការអបរំផ្សព្វផ្សាយ ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានចំនួន ២៣លើក ០២ស្រុក ០៤ឃុំ ១៨ភូមិ អ្នកចូលរួម ៨៥២នាក់, ស្រី ៣៤២នាក់។

-ការបាញ់ថ្នាំ សម្លាប់មេរោគ ធ្វើជីវសុវត្ថិភាព លើ ០៤ស្រុក ០៧ឃុំ ៣៣ភូមិ ២២១ទ្រុង/គ្រួសារ នឹង តាមមធ្យោបាយនានា នៅតាមច្រកទ្វាព្រំដែនសំខាន់ៗ ទាំង០៥  ក្នុងស្រុករមាសហែក ស្រុករំដួល ស្រុកស្វាយទាប នឹងក្រុងបាវិតសរុបមាន៖  ម៉ូតូ ៩៤៥គ្រឿង រឺម៉ក ៣៧គ្រឿង រថយន្ត ៥៤គ្រឿង

-ចែកថ្នាំទឹកសម្លាប់មេរោគ ចំនូន ៦៤លីត្រ (ថ្នាំម្សៅ)  ០៥គក្រ ដល់កសិករ ចិព្ចឹាមជ្រូក ចំនួន ១៩៨គ្រួសារ ដើម្បីប្រើប្រាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter