ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង នឹងលោកស្រី ភិន មុំ ប្រធានការិយាល័យក្សេត្រសាស្ត្រ មន្ត្រីបច្ចេកទេស លោកប្រធានកសិកម្មស្រុករំដួលបានចូលរួមប្រជុំចងក្រងបង្កើតបណ្តុំផលិតស្រូវ នឹងផ្តល់ស្រូវពូជ (ផ្ការំដួល) ចំនួន ៣,២០០គក្រ ដល់សមាជិកក្រុមចំនួន ៥០គ្រួសារ នៅភូមិព្រៃបឹង ឃុំម៉ឺនជយ័ ស្រុករំដួល។ ព្រមទាំងបានសហការជាមួយក្រុមការងារ នៃអគ្គនាយកដ្ឋានកសិកម្ម នឹងមន្ត្រីកសិកម្មខេត្ត អ្នកជំនាញបច្ចេកទេស JICA ចុះសិក្សាអំពីខ្សែច្រវាក់តម្លៃនៅផ្សារវាលយន្ត នឹងសហគមន៍សាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម