កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០៧ សរ របស់រាជរដ្ឋាភិបាលកម្ពុជា
ចេញ​ផ្សាយ ០២ សីហា ២០១៩
313

ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំលេខ០៧ សរ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីវិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុស របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអប់រំ ផ្សព្វផ្សាយ តាមដាន ទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ក្រោយពេលបញ្ចប់កិច្ចប្រជុំលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានធ្វើសេចក្តីណែនាំមួយចំនួនដូចតទៅ៖

- បន្តសហការជាមួយសមត្ថកិច្ចតាមព្រំដែន

- មន្ត្រីបសុព្យាបាល អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច មិនត្រូវខូចខិតជាមួយឈ្មួញ

- ទប់ស្កាត់ការនាំចូលជ្រូករស់ដោយខុសច្បាប់ (ទោះតិចឬច្រើន)

- ត្រូវត្រួតពិនិត្យអនាម័យការនាំចូលសាច់ជ្រូកទៅក្នុងកាស៊ីណូ

- ត្រូវរាយការណ៍ជូនលោកអភិបាលក្រុង ស្រុក ជួយសហការ ក្នុងពេលមានករណីកើតឡើង

- រាល់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមពីសត្វជ្រូកត្រូវមានលិខិតអនុញ្ញាតត្រឹមត្រូវ

- រាល់បទល្មើសដែលបានបង្ក្រាបត្រូវយកសំណាកទៅមន្ទីរពិសោធន៍ និងអនុវត្តតាមនីតិវិធីច្បាប់

- ធ្វើការបន្តគ្រប់គ្រងតំបន់ដែលផ្ទុះជំងឺក្នុងរង្វង់កាំចាប់ពី ០៣ ទៅ ១០ គីឡូម៉ែត្រ

- ត្រួតពិនិត្យ ធ្វើអនាម័យ ជីវសុវត្ថភាពសត្តឃាតដ្ឋានឱ្យបានត្រឹមត្រូវ និងធានាបាននូវផលិតផលចេញពីសត្តឃាតដ្ឋានដោយសុវត្ថិភាព

- ពិនិត្យស្ថិតិចំនួនសត្វជ្រូកដោយឯកភាពយកតួរលេខតែមួយ

- ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋប្រើប្រាស់ផលិតផលជ្រូកឡើងវិញ

-លើកសំណើសុំខេត្តបើកកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងសារាចរណែនាំលេខ០៧ សរ របស់រាជរដ្ឋាភិបាលកម្ពុជា

ចំនួនអ្នកចូលទស្សនា
Flag Counter