ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ក្រុម ការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានចុះធ្វើអង្កេតវាស់ស្ទង់ទិន្នផលស្រូវស្រាលដើមរដូវ នៅភូមិម្រាមខាងត្បូង ឃុំម្រាម និងភូមិទួលជ័រ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ព្រមទាំងបានបង្ហាញបច្ចេកទេសការអង្កេតវាស់ស្ទង់ទិន្នផលស្រូវនៅក្នុងស្រែ។ដោយអនុវត្តន៍ជាក់ស្តែងទទួលបានទិន្នផលជាមធ្យម ៣,៨៦០ តោន/ហត នៅភូមិម្រាមខាងត្បូង ឃុំម្រាម និង៣,៩០០ តោន/ហត នៅភូមិទូលជ័រ ឃុំត្រពាំង។ វត្តមានចូលរួមសរុប ១៨នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម