ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានរៀបចំការប្រជុំជ្រើសរើសកសិករផលិតពូជស្រូវសុទ្ធល្អ
ចេញ​ផ្សាយ ០២ សីហា ២០១៩
149

ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត និងលោកប្រធានការិយាល័យកសិកម្មក្រុងបាវិតបានប្រជុំជាមួយកសិករសហគមន៍ដាំបន្លែវាលបៃតងនៅភូមិវាល សង្កាត់ច្រកម្ទេស ក្រុងបាវិត ស្តីពីការជ្រើសរើសកសិករផលិតពូជស្រូវសុទ្ធល្អ។ ជាលទ្ធផលមានកសិករស្ម័ក្រចិត្តចូលរូមសរុបចំនួន ៥៣នាក់ ស្រី១៩ នាក់លើផ្ទៃដី ៣.២០ ហិកតា សម្រាប់ផលិតពូជលក់ជួនសមាជិកសហគមន៍និងកសិករផ្សេងៗទៀត និងពង្រឹងការដឹកនាំសហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter