ថ្ងៃសៅរ៍ ៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្រ្តីកម្មវិធីទ្បជីវឧស្មន័បានចូលរួមប្រជុំចងក្រងក្រុមសមាជិកសហគមន៍ដើម្បីចិញ្ចឹមនិងបំប៉នគោលក់តាមកិច្ចសន្យារបស់សហគមន៍កសិកម្មបាសាក់ នៅភូមិស្វាយតាភ្ល ឃុំបាសាក់ស្រុកស្វាយជ្រំទទួលបានលទ្ធផលដូចតទៅ៖
- សមាជិកទទួលផលនិងអនុវត្តន៍កម្មវិធី ASPIRE ចំនួន ១៧នាក់
- សមាជិកសម្រេចចិត្តសាងសង់ឡជីវឧស្ម័នចំនួន០៣គ្រួសារ
- មានសមាជិកសហគមន៍ចំនួន ១២គ្រួសារ ដាំដំណាំបន្លែជាអាជីពនិងជាប្រចាំសម្រាប់លក់ទៅទីផ្សារនិងទៅសហគមន៍សាក់
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម