ថ្ងៃអង្ការ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកស្រី សូរ សយ អភិបាលរងក្រុងបាវិត លោកប្រធានកសិកម្មក្រុង នឹង លោកនាយផ្នែករដ្ឋបាលព្រៃឈើស្វាយរៀង លោកប្រធានសហគមន៏ព្រៃឈើចំការកូនគគីរ បានចុះពិនិត្យជាក់ស្តែង សកម្មភាពចាក់ដីលុបទីតាំង ប៉ះពាល់ដីព្រៃសហគមន៏ របស់ជនមិនស្គាល់មុខ នៅសង្កាត់បាទីក្រុងបាវិត នឹងបានណែនាំអោយផ្អាកសកម្មភាព រង់ចាំក្រុមការងារចុះមកពិនិត្យផ្ទៀងផ្ទាត់តាមចំណុចនិយាមការក្នុងផែនទី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម