លោកប្រធានមន្ទីរចូលរួមធ្វើវេទិការសាធារណៈ ដើម្បីធ្វើការត្រួតពិនិត្យ នឹងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៤
ចេញ​ផ្សាយ ០៧ សីហា ២០១៩
126

ថ្ងៃអង្ការ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង លោក ហែម សារិត អភិបាលស្រុក លោកញឹម ឡាស់ សមាជិកក្រុមប្រឹក្សាស្រុក នឹងក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំក្រោលគោ ចូលរួមធ្វើវេទិការសាធារណៈ  ដើម្បីធ្វើការ ត្រួតពិនិត្យ នឹងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ នឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤  របស់រាជរដ្ឋាភិបាល នៅភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ វត្តមានប្រជាពលរដ្ឋ មកពីភូមិចំនួន០២ (ភូមិធ្លក នឹងភូមិព្រៃញ៉យ) សរុបចំនួន ២៣៨នាក់ ក្នុងឱកាសនោះ លោកប្រធានមន្ទីរ តំណាងអង្គភាពពាក់ព័ន្ធ នឹងអាជ្ញាធរដែនដី បានធ្វើការបំភ្លឺ ដោះស្រាយ សំណូមពររបស់ប្រជាពលរដ្ឋ បានធ្វើការផ្សព្វផ្សាយជំងឺប៉េស្តជ្រូក អាហ្វ្រិក (ASF) នៅឃុំក្រោលគោ នឹងផលប៉ះពាល់ ការចាត់វិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលជំងឺ នឹងផ្សព្វផ្សាយ អំពីជំរុញការបរិភោគសាច់ជ្រូក សុវត្ថិភាព ដើម្បីធ្វើអោយប្រសើរឡើងទីផ្សារជ្រូកក្នុងខេត្ត។ លោកប្រធានមន្ទីរ បានផ្តល់ថវិកាចំនួន ១,០០០,០០០  រៀល ដើម្បីជួសជុលផ្លូវលំមួយខ្សែ ពីក្លោងទ្វារទៅវត្តបឹងរ៉ៃ  តាមសំណើររបស់មូលដ្ឋាន។

ចំនួនអ្នកចូលទស្សនា
Flag Counter