ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ហែម សារិត អភិបាលស្រុកស្វាយជ្រំ លោកតំណាងក្រុមប្រឹក្សាស្រុក តំណាងមន្ទីរនានា ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ បានចូលរួមវេទិការសាធារណៈ ដើម្បីធ្វើការត្រួតពិនិត្យ នឹងគាំទ្រការអនុវត្តន៍កម្មវិធីគោលនយោបាយ នឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ វត្តមានប្រជាពលរដ្ឋមកពី ០២ភូមិ ចូលរួមសរុបចំនួន ២៣៨នាក់។ ក្នុងឱកាសនោះលោកប្រធានមន្ទីរបានធ្វើការផ្សព្វផ្សាយជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅឃុំក្រោលគោនឹងផលប៉ះពាល់ ការចាត់វិធានការណ៍ទប់ស្កាត់ការឆ្លងរាលដាលជំងឺ នឹងផ្សព្វផ្សាយ ជំរុញការបរិភោគសាច់ជ្រូកសុវត្ថិភាព ដើម្បីធ្វើអោយប្រសើរឡើងទីផ្សារជ្រូកក្នុងខេត្ត នឹងបានចុះពិនិត្យការលក់សាច់ជ្រូក នៅផ្សារក្រោលគោផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម