ថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប៉ែន ផល្លី ប្រធានការិយាល័យអភិវឌ្ឈន៍សហគមន៍ លោក ប្រាជ្ញ សាឡន ប្រធានកសិកម្មក្រុងបាវិត នឹងមន្ត្រីចុះពិនិត្យវាយតម្លៃការដាំបន្លែសុវត្ថិភាព នឹងផ្តល់ការណែនាំបច្ចេកទេសបន្ថែម ដល់កសិករ ជាសមាជិក សហគមន៍ នឹងប្រគល់ស្រូវពូជផ្ការំដួល ចំនួន ១៥០គក្រ ជូនក្រុមផលិតពូជស្រូវ សម្រាប់លក់របស់សហគមន៍វាលបែតង ភូមិវាល សង្កាត់ច្រកម្ទេស ក្រុងបាវិត ដើម្បីផលិតពូជលើផ្ទៃដី ០៣ហត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម