ថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានរៀបចំកម្មវិធីយុទ្ធនាការ បរិភោគសាច់ជ្រូកសុវត្ថិភាពនៅទីក្រុងបាវិត បានដំណើរការប្រព្រឹត្តឡើង ក្រោមអធិបតីភាព ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ព្រមទាំងមានការអព្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងមន្ទីរនានា តំណាងក្រុមហ៊ុន សហគ្រាស រោងចក្រ កាសីណូ តំណាងសហជីពកម្មករ តំណាងសហគមន៏ កសិដ្ឋាន តំណាងសត្តឃាតដ្ឋាន តំណាងសសយក សរុបជាង ៤០០ នាក់។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានធ្វើការអំពាវនាវ ដល់មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ នឹងប្រជាពលរដ្ឋទូទាំងខេត្ត ទទួលទាន បរិភោគសាច់ជ្រូកសុវត្ថិភាពជាធម្មតាដោយមិនមានការព្រួយបារម្ភ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម