ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ នឹង លោកសាស្ត្រាចារ្យ Dr, HO- JUNG SHIN នៃសាកលវិទ្យាលយ័ KANGVON National/KOREA បានអញ្ជើញមកបំពេញការងារ ជួបពិភាក្សាជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងការបង្កើតគម្រោង បណ្តុះបណ្តាល កសាងសមត្ថភាព យុវកសិករនៅខេត្តស្វាយរៀង ការអនុវត្តន៍បច្ចេកវិទ្យា ដាំបន្លែក្នុងផ្ទះកព្ចាក់ ( Green House) ក្រោយពីបញ្ចប់ការជួសជុលសាងសង់អាគារ ០២ខ្នង ជាជំនួយរបស់ KOREA នៅមជ្ឈមណ្ឌល បណ្តុះបណ្តាល នឹងផ្សព្វផ្សាយកសិកម្មតាស្អាង ព្រមទាំង ពិនិត្យទីតាំង ដែលត្រូវ សាងសង់ ផ្ទះកញ្ចក់ Green House សំរាប់ដាំបន្លែ លើផ្ទៃដី ០១ហិកតា។ កម្មវិធីបន្តចូលរួមពិនិត្យ សកម្មភាពវគ្គបណ្តុះបណ្តាលជួសជុល ថែទាំម៉ាស៊ីន នឹងឧបករណ៍កសិកម្ម ដល់កសិករមកពី ០៤ឃុំ ក្នុងស្រុកស្វាយទាប ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម