សកម្មភាពការងារកសិកម្មប្រចាំថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៣ សីហា ២០១៩
318

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ លោកប្រធានមន្ទីរ ចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពីការថែរទាំ ជួសជុលម៉ាស៊ីន នឹងឧបករណ៍កសិកម្ម ដល់កសិករចំនួន ២៣នាក់ មកពី ០៤ឃុំ ក្នុងស្រុកស្វាយទាប។

- លោក ជា សារ៉ុន ប្រធានស្តីទីការិយាល័យនីតិកម្មកសិកម្ម នឹងមន្ត្រីបានចុះធ្វើអធិការកិច្ចតាមដេប៉ូលក់ (ជី,ថ្នាំកសិកម្ម) នៅស្រុកស្វាយជ្រំ ចំនួន ១១ដេប៉ូ។

- លោក ប្រាជ្ញ សាឡន ប្រធានកសិកម្មក្រុងបាវិត នឹងមន្ត្រីបច្ចេកទេស បានចុះពិនិត្យ នឹងផ្តល់ការណែនាំបន្ថែមដល់កសិករ ក្នុងការប្រើប្រាស់ឧបករណ៍អូសពង្រោះគ្រាប់ពូជ ដើម្បីផលិតពូជស្រូវ ផ្ការំដួល លើផ្ទៃដីចំនួន ០៣ហត នៅភូមិវាល សង្កាត់ច្រកម្ទេស ក្រុងបាវិត។

- លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម បសុព្យាបាល ចូលរួមទិវាសហគមន៍ នៃគម្រោងលើកកម្ពស់ទីផ្សារសម្រាប់កសិករខ្នាតតូច នៅឃុំធ្មា ស្រុករំដួល។ 

ចំនួនអ្នកចូលទស្សនា
Flag Counter