ថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានរៀបចំកម្មវិធីស្ទូងស្រូវ ផលិតពូជស្រូវផ្ការំដួល ដើម្បីលក់ នឹងការស្ទូងដោយម៉ាស៊ីន នៅភូមិអង្គសាលា ឃុំចំបក់ ស្រុកស្វាយជ្រំ លើផ្ទៃដីសរុប ០៣ហិកតា ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការតាមបណ្តាមន្ទីរនានា កងកម្លាំងទាំងបីប្រភេទ អាជ្ញារធរស្រុក ឃុំ នឹងសមាជិកសហគមន៍កសិកម្មសរុប ចំនួន ៣៧០ នាក់ ក្នុងឱកាសនោះ ឯកឧត្តម បានសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មអង្គសាលា ព្រមទាំងផ្តល់ពូជដំណាំ សណ្តែកខៀវ នឹង ពូជពោតសរុបចំនួន ៥០គក្រ ដើម្បីធ្វើការដាំដុះផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម