កម្មវិធីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យវឌ្ឍនភាពវិស័យកសិកម្មនៅខេត្តស្វាយរៀង
ចេញ​ផ្សាយ ២៦ សីហា ២០១៩
316

ថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ ដោយមានការអញ្ជើញចូលរួមអមដំណើរពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វ ផលិតកម្មសត្វ ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលស្រុករមាសហែក ស្រុកស្វាយជ្រំ តំណាងក្រុមហ៊ុន NKVC  បានពិនិត្យអំពីស្ថានភាព សក្តានុពលកសិកម្មក្នុងខេត្តស្វាយរៀងមានដូចតទៅ៖

កម្មវិធីទី១៖ ពិនិត្យស្ថានភាពនៃការវិនិយោគដាំដំណាំ អំពៅស្ករ ដំណាំដំឡូងមីនឹង ពោតចំណីសត្វ ព្រមទាំងសំណេះសំណាលជាមួយបុគ្គលិកកម្មករ របស់ក្រុមហ៊ុនចំនួនជាង  ៥០នាក់ផងដែរ នៅភូមិត្រពាំងស្គន់ ឃុំគគី ស្រករមាសហែក។

កម្មវិធីទី២៖ ឯកឧត្តម នឹងប្រតិភូ បានបន្តដំណើរ ទៅពិនិត្យ ការដាំបន្លែសុវត្ថិភាព ជាអាជីពរបស់ កសិករឈ្មោះ តុលា ជាសមាជិក ក្រុមបណ្តុំដាំបន្លែ នៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប។ គួរអោយកត់សំគាល់ដាំស្ពៃលើផ្ទៃដី ១,៦០០ម៉ែត្រការ៉េ ចំនួន ០៧លើក ក្នុងមួយឆ្នាំ អាចទទួលបានប្រាក់ចំណូលចំនួន ពី ៤,០០០-៥,០០០$ ក្រុមបណ្តុំដាំបន្លែ សុវត្ថិភាព មានសមាជិកចំនួន ៤៩គ្រួសារ ដាំលើផ្ទៃដី ៨.២០ហិកតា ផ្គត់ផ្គង់នៅតំបន់សេដ្ឋកិច្ចពិសេស នៅក្រុងបាវិត

កម្មវិធីទី៣៖ ឯកឧត្តម នឹងប្រតិភូ បានបន្តដំណើរ ទៅពិនិត្យសកម្មភាពនៃការបង្កាត់ ភ្ញាស់ពូជកូនត្រីអណ្តែងខ្នាតតូច របស់កសិករ ម៉ៅ សំអាន ស្ថិតនៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង មុខរបរនេះ អាចរកប្រាក់ចំណូលបាន សាមសិបលានរៀលក្នុង០១ឆ្នាំ

កម្មវិធីទី៤៖ ឯកឧត្តម នឹងប្រតិភូ បានអញ្ជើញទៅពិនិត្យសកម្មភាពចិញ្ចឹមមាន់សុវត្ថិភាព នឹងភ្ញាស់កូនមាន់ពូជលក់ របស់កសិដ្ឋាន លោក តូច សេង នៅភូមិតាជៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ (មេមាន់ពូជ  ចំនួន ៤០០ក្បាល នឹងមាន់សាច់ ២០០ក្បាល) ក្នុង០១ខែ អាចរកប្រាក់ចំណូលបានពីការលក់កូនមាន់ នឹងមានសាច់ ចំនួន១,២០០$ គួរអោយកត់សំគាល់ គឺ ផ្តល់វ៉ាក់សាំងកូនមាន់ នឹងផ្តល់សេវាបច្ចេកទេស ដល់ផ្ទះ

កម្មវិធីទី៥៖ ឯកឧត្តម នឹងប្រតិភូ បានអញ្ជើញទៅពិនិត្យសកម្មភាព នៅស្ថានីយ៍ ពិសោធន៍ ផ្សព្វផ្សាយកសិកម្មគោកត្រប់ ស្ថិតនៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ដោយពិនិត្យកូនស្រែបន្សុតពូជស្រូវក្រសាំងទាប ពូជស្រូវកន្តុលស្រែពិសោធន៏ការប្រើប្រាស់ ជី NPK លើក្រុមដីប្រទះឡាង ក្រុមដីគោកត្រប់ និងការស្ទូងស្រូវផលិតពូជផ្ការំដួល ដោយប្រើប្រាស់ម៉ាស៊ីនស្ទូង ពិនិត្យសកម្មភាពចិញ្ជឹមត្រីប្រា ចំនួន ៥០,០០០ក្បាល។ ព្រមទាំងជួបសំណេះសំណាលជាមួយ បុគ្គលិក ស្ថានីយ៍ នឹងប្រជាពលរដ្ឋ ចំនួន ១៧នាក់ផងដែរ។

ជារួមគ្រប់ទីកន្លែងដែលប្រតិភូអញ្ជើញទៅដល់  ឯកឧត្តមរដ្ឋមន្ត្រី មានការកត់សំគាល់ វាយតម្លៃខ្ពស់ចំពោះសកម្មភាពទាំងអស់ នឹងបានផ្តល់អានុសាសន៍គន្លឹះដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ផ្នែកឯកជន ប្រជាពលរដ្ឋ រួមគ្នាធ្វើការដោះស្រាយបព្ហាប្រឈម ដោយភាពឆ្លាតវៃ នឹងមានផលិតផលបញ្ជូនទៅកាន់ទីផ្សារ ឆ្លើយតបតាមតម្រូវការ ជាជំហ៊ានៗអោយកាន់តែប្រសើរឡើង។ គ្រប់ទីកន្លែងដែលប្រតិភូបានអញ្ជើញដល់ មានបរិយាកាស រីករាយ នឹងបង្ហាញនូវភាពស្និទ្ធស្នាល ភាពជឿជាក់របស់ប្រជាពលរដ្ឋ។

ចំនួនអ្នកចូលទស្សនា
Flag Counter