ឯកឧត្តម គឹម សុន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទបានចុះជួយស្ទូងស្រូវផលិតពូជផ្ការំដួលរបស់សហគមន៍កសិកម្មទងធ្លកលើផ្ទៃដីចំនួន ០២ហិកតា
ចេញ​ផ្សាយ ០៣ កញ្ញា ២០១៩
171

ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ​ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រីអភិបាលរងស្រុកស្វាយជ្រំ មន្ត្រីរាជការខេត្ត ស្រុក នឹងសមាជិកសហគមន៍កសិកម្មទងធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ សរុបចំនួន ៤១នាក់ បានចុះជួយស្ទូងស្រូវផលិតពូជផ្ការំដួល លើផ្ទៃដី ចំនួន ០២ហិកតា ។ ក្រុមទីពីរ ដឹកនាំដោយ លោក នួន ទិត្យភារាម មន្ត្រីការិយាលយ័អភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត មន្ត្រីស្រុក បានចុះជួយស្ទូងស្រូវ ផលិតពូជស្រូវផ្ការំដួល នឹងពូជស្រូវដំណើបខ្មៅ លើផ្ទៃដី ០៣ហិកតា  ព្រមទាំងផ្តល់ការណែនាំបច្ចេកទេសបន្ថែមក្នុងការថែទាំដំណាំស្រូវ របស់សហគមន៍កសិកម្មព្រៃតាពៅ ភូមិព្រៃតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ។

ចំនួនអ្នកចូលទស្សនា
Flag Counter