កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្តក្នុងការអនុវត្តន៍ផលិតកម្មតាមកិច្ចសន្យាប្រចាំឆមាសទី១ ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៤ កញ្ញា ២០១៩
116

ថ្ងៃចន្ទ ០៤កើត ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម សុខ រស់ អភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ឹង ស៊ិនតិ ប្រធានការិយាលយ័កសិឧស្សាហកម្ម បានចូលរួមកិច្ចប្រជុំពិនិត្យ នឹងពិភាក្សាលើរបាយការណ៍វឌ្ឍនភាព  បព្ហាប្រឈម នឹងទិសដៅបន្តក្នុងការអនុវត្តន៍ផលិតកម្មតាមកិច្ចសន្យាប្រចាំឆមាសទី១ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទជាប្រធានគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានានិងវិស័យឯកជន។ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗដូចជា៖

១.វឌ្ឍនភាពរីកចម្រើនការអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យា

២.បញ្ហាប្រឈមនានាដែលបាន និងកំពុងជួបប្រទះ និងរកដំណោះស្រាយ

៣.ទិសដៅអនុវត្តន៍បន្ត

ចំនួនអ្នកចូលទស្សនា
Flag Counter