ថ្ងៃពុធ ០៦កើត ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ភិន សាមន អនុប្រធានការិយាល័យផែនការ គណនេយ្យ នឹងលោកប្រធានការិយាល័យកសិកម្មស្រុករមាសហែក បានចុះពិនិត្យផ្តល់ការណែនាំបន្ថែម ដល់សកម្មភាព ដាំបន្លែសុវត្ថិភាព នឹងការដាំដំណាំចំរុះ របស់កសិករខ្នាតតូច ដោយប្រើប្រាស់ ប្រព័ន្ធស្រោចស្រពដំណក់ទឹក របស់កសិករ នៅភូមិអណ្តូងខ្មត់ ឃុំសំបួរ នឹងភូមិវាល ឃុំម្រាម ស្រុករមាសហែក ( កម្មវិធី ASPIRE)។ កម្មវិធីទីពីរ បានបន្តការចូលរួមប្រជុំជាមួយមន្ត្រីកសិកម្ម ភ្នាក់ងារផ្សព្វផ្សាយឃុំ នៅការិយាលយ័កសិកម្មស្រុករមាសហែក ដើម្បីជុំរញការងារផលិតកម្មកសិកម្ម នឹងពង្រឹងការផ្តល់សេវាកម្មបច្ចេកទេស អោយមានប្រសិទ្ធិភាព ឆ្លើយតបតាមសំណូមពរ តម្រូវការរបស់កសិករគោលដៅ នឹង ទីផ្សារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម